ព្រះត្រៃបិដក ភាគ ២៨

បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​បុគ្គល​ណា​ ​ដឹង​យ៉ាងនេះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ត្រូវ​ ​បុគ្គល​ណា​ ​ដឹង​ផ្សេង​ ​(​អំពី​នេះ​)​ ​ការ​ដឹង​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដឹង​ខុស​។​ ​សមណព្រាហ្មណ៍​នោះ​ ​កួច​កាន់​ ​ព្រោះ​ស្ទាបអង្អែល​នូវ​ហេតុ​ ​ដែល​យល់​ខ្លួនឯង​ ​ឃើញ​ខ្លួនឯង​ ​ដឹង​ច្បាស់​ខ្លួនឯង​នោះ​ ​ដោយ​កម្លាំង​ទិដ្ឋិ​ ​ហើយ​ពោល​ថា​ ​សេចក្តី​យល់​នេះឯង​ ​ជា​របស់​ពិត​ ​សេចក្តី​យល់​ដទៃ​ ​ជា​មោឃៈ​។​
 ​[​៨១​]​ ​ម្នាល​អានន្ទ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​នូវ​សេចក្តី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​សេចក្តី​ព្យាយាម​ ​តំ​កល់​ចិត្ត​ទុក​ ​អាស្រ័យ​នូវ​សេចក្តី​ប្រឹងប្រែង​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ ​រមែង​បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​ដូច្នោះ​។​ ​កាល​បើ​តំ​កល់​ចិត្ត​មាំ​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​រមែង​ឃើញ​ដោយ​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​នូវ​បុគ្គល​ឯណោះ​ ​ដែល​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​វៀរ​ស្រឡះ​ ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ ​ចាក​បិ​សុ​ណ​វាចា​ ​វៀរ​ស្រឡះ​ ​ចាក​ផរុសវាចា​ ​វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​ ​ជា​អ្នកមាន​ចិត្ត​មិនបាន​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​មិន​ព្យាបាទ​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636848146695678360
ទៅកាន់ទំព័រ៖