ព្រះត្រៃបិដក ភាគ ២៨
មានគំនិតយល់ត្រូវ ក្នុងលោកនេះ រមែងឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសលក៏មាន ផលរបស់សុចរិតក៏មាន ខ្ញុំបានឃើញបុគ្គលឯណោះ ដែលជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ក៏ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងកួចកាន់ ព្រោះស្ទាបអង្អែល នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។
ID: 636848146904280292
ទៅកាន់ទំព័រ៖