ព្រះត្រៃបិដក ភាគ ២៨
[៨២] ម្នាលអានន្ទ មួយទៀត សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យនូវសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម តំកល់ចិត្តទុក អាស្រ័យនូវសេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ ដោយប្រពៃ រមែងបាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើបានតំកល់ចិត្តនឹងហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែងឃើញដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា នូវបុគ្គលឯណោះ ដែលវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ រមែងឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសលក៏មិនមាន ផលរបស់សុចរិតក៏មិនមាន ខ្ញុំបានឃើញបុគ្គលឯណោះ ដែលវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះចាកបាណាតិបាត
ID: 636848147133823421
ទៅកាន់ទំព័រ៖