ព្រះត្រៃបិដក ភាគ ២៨
[៨៤] ម្នាលអានន្ទ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍ណា ពោលយ៉ាងនេះថា អើហ្ន៎ កម្មដ៏លាមកមិនមានទេ ទាំងផលរបស់ទុច្ចរិត ក៏មិនមានដែរ តថាគត មិនយល់ស្រប តាមពាក្យរបស់សមណព្រាហ្មណ៍នោះទេ។ តែត្រង់សមណព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា យើងបានឃើញបុគ្គលឯណោះ ដែលជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក តថាគត យល់ស្របតាមពាក្យរបស់សមណព្រាហ្មណ៍នោះ
(១) ។ ឯត្រង់សមណព្រាហ្មណ៍នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក តថាគត មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ពោលពាក្យយ៉ាងនេះថា បុគ្គលណា ដឹងយ៉ាង
(១) បានជាទ្រង់យល់ស្រប ព្រោះទ្រង់ជ្រាបច្បាស់ថា ទោះបីធ្វើអកុសលមកពីដើមក៏ពិត តែដល់វេលាជិតស្លាប់ ជួនមានកុសលណាមួយ មកឲ្យផល កុសលនោះ ក៏អាចជ្រែកអកុសលបាន ទើបទៅកើតក្នុងសុគតិភព។
ID: 636848147944509789
ទៅកាន់ទំព័រ៖