ព្រះត្រៃបិដក ភាគ ២៨
នេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ តែត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វ តែងមានសេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។
[៨៥] ម្នាលអានន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍ណា ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសល ក៏មាន ផលរបស់សុចរិត ក៏មាន តថាគតយល់ស្រប តាមពាក្យរបស់សមណព្រាហ្មណ៍នោះ។ ទាំងត្រង់សមណព្រាហ្មណ៍នោះពោលពាក្យ យ៉ាងនេះថា ខ្ញុំឃើញបុគ្គលឯណោះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ
ID: 636848148188063720
ទៅកាន់ទំព័រ៖