ព្រះត្រៃបិដក ភាគ ២៨
អានន្ទភទ្ទេករត្តសូត្រ ទី២
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ បានពន្យល់ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសំដែងនូវឧទ្ទេស គឺមាតិកា និងវិភង្គ គឺភាជនីយ របស់បុគ្គលដែលមានរាត្រីមួយដ៏ចំរើន។
[១១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ ពន្យល់ ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយដ៏ចម្រើន។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអានន្ទមានអាយុ
ID: 636848115456751596
ទៅកាន់ទំព័រ៖