ព្រះត្រៃបិដក ភាគ ២៨

 [​៨៦​]​ ​ម្នាល​អានន្ទ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ពោល​ពាក្យ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អំពើ​ជាកុសល​ ​មិន​មាន​ ​ផល​របស់​សុចរិត​ ​ក៏​មិន​មាន​ ​តថាគត​ ​មិន​យល់ស្រប​ ​តាម​ពាក្យ​របស់​សមណព្រាហ្មណ៍​នោះ​ទេ​។​ ​តែ​ត្រង់​សមណព្រាហ្មណ៍​នោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឃើញ​បុគ្គល​ឯណោះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ ​ចាក​អទិន្នាទាន​។​បេ​។​ ​មានគំនិត​យល់​ត្រូវ​ ​រមែង​ឃើញ​បុគ្គល​នោះ​ ​ដែល​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​តថាគត​ ​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​(​១​)​ ​។​ ​ឯ​ត្រង់​សមណព្រាហ្មណ៍​នោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​បុគ្គល​ណា​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ ​ចាក​អទិន្នាទាន​។​បេ​។​ ​មានគំនិត​យល់​ត្រូវ​ ​បុគ្គល​ទាំងអស់​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​តថាគត​ ​មិន​យល់ស្រប​តាម​ពាក្យ​ ​របស់​សមណព្រាហ្មណ៍​នោះ​ទេ​។​ ​ទាំង​ត្រង់​សមណព្រាហ្មណ៍​នោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ដឹង​
​(​១​)​ ​បាន​ជា​ទ្រង់​យល់តាម​ ​ព្រោះ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​ទោះបី​ធ្វើកុសល​មក​ពីដើម​ក៏​ពិត​ ​តែ​ដល់​វេលា​ជិតស្លាប់​ ​ចួន​មាន​អកុសល​ណាមួយ​ ​មក​ឲ្យផល​ ​អកុសល​នោះ​ ​អាច​ជ្រែក​កុសល​បាន​ ​ទើបបាន​ទៅ​កើត​ក្នុង​ទុគ្គតិភព​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636848148754406113
ទៅកាន់ទំព័រ៖