ព្រះត្រៃបិដក ភាគ ២៨
យ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់នូវហេតុ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ តាមកម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់ស្របតាមពាក្យ របស់បុគ្គលនោះទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមានសេចក្តីយល់ ក្នុងមហាកម្មវិភង្គផ្សេងគ្នា។
[៨៧] ម្នាលអានន្ទ បណ្តាពួកបុគ្គលទាំងនោះ បុគ្គលណា ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃទុក្ខវេទនា
ID: 636848148990549619
ទៅកាន់ទំព័រ៖