ព្រះត្រៃបិដក ភាគ ២៨

បាបកម្ម​នោះ​ ​ដែល​បុគ្គល​នោះ​ ​បាន​ធ្វើ​ ​ក្នុង​ខាងក្រោយ​ ​ក៏​ជាហេតុ​នៃ​ទុក្ខវេទនា​ដែរ​ ​មិច្ឆាទិដ្ឋិ​ ​ដែល​បុគ្គល​នោះ​ ​បាន​ធ្វើឲ្យ​បរិបូណ៌​ ​បាន​សមាទាន​ហើយ​ ​ក្នុង​ពេល​ជិតស្លាប់​ ​ដោយ​អំពើនោះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​បុគ្គល​នោះ​ ​សម្លាប់សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​ដោយហេតុ​ណា​។​ ​បុគ្គល​នោះ​ ​រមែង​ទទួលវិបាក​ ​របស់​ហេតុ​នោះ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ឬ​ក្នុង​ជាតិ​ជាលំដាប់​ ​ឬ​ក្នុង​អត្តភាព​ ​ជា​ខាង​ក្រោយ​ៗ​មក​។​ ​
 [​៨៨​]​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​អំពើ​ជាកុសល​នោះ​ ​ដែល​បុគ្គល​នោះ​ ​ធ្វើ​ក្នុង​កាលមុន​ ​ក៏​ជាហេតុ​នៃ​សុខវេទនា​ ​អំពើ​ជាកុសល​នោះ​ ​ដែល​បុគ្គល​នោះ​ ​ធ្វើ​ខាងក្រោយ​ ​ក៏​ជាហេតុ​នៃ​សុខវេទនា​ដែរ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636848149337869485
ទៅកាន់ទំព័រ៖