ព្រះត្រៃបិដក ភាគ ២៨

សម្មាទិដ្ឋិ​ ​ដែល​បុគ្គល​ធ្វើឲ្យ​បរិបូណ៌​ហើយ​ ​បាន​សមាទាន​ហើយ​ ​ក្នុង​កាល​ជិតស្លាប់​ ​ព្រោះ​អំពើនោះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​។​ ​ព្រោះហេតុតែ​ ​បុគ្គល​នោះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​។​ ​បាន​ជា​បុគ្គល​នោះ​ ​ទទួលវិបាក​ ​របស់​កម្ម​នោះ​ ​ក្នុង​បច្ចុប្បន្ន​ ​ឬ​ក្នុង​ជាតិ​ជាលំដាប់​ ​ឬក៏​ក្នុង​អត្តភាព​ជា​ខាង​ក្រោយ​ៗ​មក​។​
 [​៨៩​]​ ​ម្នាល​អានន្ទ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ ​ចាក​អទិន្នាទាន​។​បេ​។​ ​មានគំនិត​យល់​ត្រូវ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​ ​អំពើ​ជាកុសល​នោះ​ ​ដែល​បុគ្គល​នោះ​ធ្វើ​ ​ក្នុង​កាលមុន​ ​ក៏​ជាហេតុ​នៃ​សុខវេទនា​ ​អំពើ​ជាកុសល​នោះ​ ​ដែល​បុគ្គល​នោះ​ធ្វើ​ ​ក្នុង​ខាងក្រោយ​ ​ក៏​ជាហេតុ​នៃ​សុខវេទនា​ដែរ​ ​សម្មាទិដ្ឋិ​ ​ដែល​បុគ្គល​នោះ​ ​បាន​ធ្វើឲ្យ​បរិបូណ៌​ហើយ​ ​បាន​សមាទាន​ហើយ​ ​ក្នុង​កាល​ជិតស្លាប់​ ​ព្រោះ​អំពើនោះ​ ​បុគ្គល​នោះ​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636848149602384614
ទៅកាន់ទំព័រ៖