ព្រះត្រៃបិដក ភាគ ២៨

ស​ឡាយ​ត​នវិ​ភង្គ​សូត្រ​ ​ទី៧​


 [​៩២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ឯង​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​ ​ស​ឡាយ​ត​នវិ​ភង្គ​ ​(​ចំណែក​អាយតនៈ​ទាំង៦​)​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​ ​នូវ​ស​ឡាយ​ត​នវិ​ភង្គ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​៩៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​បុគ្គល​គប្បី​ដឹង​អាយតនៈ​ខាងក្នុង​ ​៦​ ​គប្បី​ដឹង​អាយតនៈ​ខាងក្រៅ​ ​៦​ ​គប្បី​ដឹង​កង​នៃ​វិញ្ញាណ​ ​៦​ ​គប្បី​ដឹង​កង​នៃ​ផស្សៈ៦​ ​គប្បី​ដឹង​ ​មនោ​ប​វិចារៈ​ ​(​សេចក្តី​ពិចារណា​នៃ​ចិត្ត​)​ ​១៨​ ​គប្បី​ដឹង​ ​សត្ត​បទ​ ​(​ចំណែក​នៃ​សត្វ​ដែល​អាស្រ័យ​នូវ​វដ្តៈ​ ​និង​វិ​វដ្តៈ​)​ ​៣៦​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​នូវ​ធម៌​នេះ​ ​ហើយ​លះបង់​ធម៌​នេះ​ចេញ​ ​ឯស​តិ​ប្ប​ដ្ឋាន​ ​មាន៣ប្រការ​ ​ជា​ធម៌​ដែល​សាស្តា​ដ៏​ប្រសើរ​ ​តែង​សេព​ ​កាល​សាស្តា​ដ៏​ប្រសើរ​សេព​ហើយ​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636848150503626162
ទៅកាន់ទំព័រ៖