ព្រះត្រៃបិដក ភាគ ២៨
មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ ដូច្នេះថា រូបក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ហើយក៏ញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខ គឺព្រះអរហត្តថា កាលណាហ្ន៎ អាត្មាអញ នឹងបានដល់នូវអាយតនៈ គឺព្រះអរហត្ត ជាអាយតនៈដែលព្រះអរិយៈទាំងឡាយ តែងបានដល់ក្នុងកាលឥឡូវនេះ កាលញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខដូច្នេះ ហើយក៏កើតទោមនស្សឡើង ព្រោះតែសេចក្តីស្រឡាញ់ជាបច្ច័យ ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគត ហៅថា នេក្ខម្មសិតទោមនស្ស។ បុគ្គលកាលដឹងច្បាស់ថា សំឡេង... ដឹងច្បាស់ថា ក្លិន... ដឹងច្បាស់ថា រស... ដឹងច្បាស់ថា ផោដ្ឋព្វៈ... ដឹងច្បាស់ថា ធម៌ មានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវនេះក្តី ធម៌ទាំងអស់នោះ សុទ្ធតែមិនទៀង
ID: 636848196738140625
ទៅកាន់ទំព័រ៖