ព្រះត្រៃបិដក ភាគ ២៨

បុថុជ្ជន​ ​ល្ងង់​ ​វង្វេង​ ​ឬ​បុថុជ្ជន​ ​ដែល​មិនទាន់​ផ្ចាញ់​កិលេស​បាន​ ​មិនទាន់​ផ្ចាញ់​វិបាក​បាន​ ​ជា​អ្នក​ឃើញថា​ ​មិន​មានទោស​ ​ជា​អ្នក​មិន​ចេះដឹង​ពុទ្ធវចនៈ​ ​ដឹង​នូវ​ធម៌​ដោយចិត្ត​ ​ហើយក៏​កើត​ឧបេក្ខា​ឡើង​ ​ឧបេក្ខា​ណា​ ​មាន​សភាព​ដូច្នេះ​ ​ឧបេក្ខា​នោះ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ឡើយ​ ​ព្រោះហេតុនោះ​ ​ឧបេក្ខា​នោះ​ ​តថាគត​ហៅថា​ ​គេហ​សិត​ឧបេក្ខា​។​ ​នេះ​គេហ​សិត​ឧបេក្ខា​ ​៦យ៉ាង​។​
 [​១០៥​]​ ​បណ្តា​ធម៌​ទាំងនោះ​ ​នេ​ក្ខម្ម​សិត​ឧបេក្ខា​ ​៦យ៉ាង​ ​តើ​ដូចម្តេច​។​ ​បុគ្គល​កាល​ដឹង​ច្បាស់​ថា​ ​រូប​មានការ​មិន​ទៀង​ ​មានការ​ប្រែប្រួល​ ​មានការ​វិនាស​ ​មានការ​រលត់​ ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​រូប​ ​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​រូប​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ហើយក៏​កើត​ឧបេក្ខា​ឡើង​ ​ឧបេក្ខា​ណា​ ​មាន​សភាព​ដូច្នេះ​ ​ឧបេក្ខា​នោះ​ ​មិន​ប្រព្រឹត្ត​កន្លង​នូវ​រូប​ឡើយ​ ​ព្រោះហេតុនោះ
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636848197391317985
ទៅកាន់ទំព័រ៖