ព្រះត្រៃបិដក ភាគ ២៨
ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតទោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុតនូវទោមនស្សទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវគេហសិតឧបេក្ខា ទាំង៦ចេញ ការលះបង់ឧបេក្ខាទាំងនោះ យ៉ាងនេះឯង ការកន្លងឲ្យផុតនូវឧបេក្ខាទាំងនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លងឲ្យផុត នូវនេក្ខម្មសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាងនេះឯង
ID: 636848198092758105
ទៅកាន់ទំព័រ៖