ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគ នោះ ព្រះអង្គ ជ្រាបនូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញបាន ជាអ្នកមានបញ្ញាចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរកើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់សេចក្តី ជាអ្នកឲ្យនូវអមតៈ (និព្វាន) ព្រះតថាគត ជាម្ចាស់នៃធម៌ កាលនោះ ជាកាលគួរ អ្នកទាំងឡាយសួរសេចក្តីនេះ នឹងព្រះមានព្រះភាគបាន ព្រះមានព្រះភាគ ព្យាករ ដល់អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះ។ ភិក្ខុទាំងឡាយពោលថា ម្នាលព្រះកច្ចានៈមានអាយុ ព្រះមានព្រះភាគ ព្រះអង្គជ្រាប នូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញ ព្រះអង្គមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរកើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់សេចក្តី ជាអ្នកឲ្យនូវអមតៈ (និព្វាន)
ID: 636848202151160232
ទៅកាន់ទំព័រ៖