ព្រះត្រៃបិដក ភាគ ២៨

 [​១១៨​]​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឧទ្ទេស​ណា​ ​ដល់​យើង​ទាំងឡាយ​ ​ដោយសង្ខេប​ ​មិនបាន​ចែក​អត្ថ​ដោយ​ពិស្តារ​ ​ស្រាប់តែ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ ​គឺ​ទ្រង់​ត្រាស់​ថា​ ​កាលបើ​ភិក្ខុ​នោះ​ ​ពិចារណា​ហើយ​ ​វិញ្ញាណ​របស់​ភិក្ខុ​នោះ​ ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​ ​ទាំង​មិន​ឋិតនៅ​ខាងក្នុង​ ​ហើយ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​ ​មានវិញ្ញាណ​មិន​រាត់រាយ​ ​មិន​ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ​ ​ទាំង​មិន​ឋិតនៅ​ខាងក្នុង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​មាំ​ហើយ​ ​ការ​កើតឡើង​ព្រម​ ​មាន​ព្រម​នៃជា​តិ​ ​ជរា​ ​មរណៈ​ ​និង​ទុក្ខ​ ​រមែង​មិន​មានត​ទៅទៀត​ ​ដោយ​ប្រការ​យ៉ាង​ណាៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​ពិចារណា​ ​ដោយ​ប្រការ​យ៉ា​ងនោះៗ​ចុះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឧទ្ទេស​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​ ​មិនបាន​ចែក​អត្ថ​ ​ដោយ​ពិស្តារ​ ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ ​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ដូច​នឹង​ពោល​តទៅ​នេះឯង​។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636848202615636799
ទៅកាន់ទំព័រ៖