ព្រះត្រៃបិដក ភាគ ២៨
[១៥] ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត តើដូចម្តេច។ បុគ្គលប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មានសង្ខារយ៉ាងនេះ។បេ។ ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ដែលជាអនាគត យ៉ាងនេះឯង។
[១៦] ម្នាលអាវុសោ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មានសង្ខារយ៉ាងនេះ។បេ។ មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលអាវុសោ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។
ID: 636848116585826175
ទៅកាន់ទំព័រ៖