ព្រះត្រៃបិដក ភាគ ២៨
ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាមនូវបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះនឿយណាយ ចាកបីតិហើយ ប្រកបដោយឧបេក្ខា មានស្មារតី និងមានសេចក្តីដឹងខ្លួន ទទួលសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលបានតតិយជ្ឈាន ទោះបីបុគ្គល ដែលបានតតិយជ្ឈាន តែងមានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ រមែងមានវិញ្ញាណ រលឹកទៅតាម នូវឧបេក្ខា ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា ជាប់ចំពាក់ ដោយសេចក្តីត្រេកអរ ក្នុងសុខ ប្រកបដោយឧបេក្ខា ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុព្រោះលះបង់ នូវសុខផង
ID: 636848203552180366
ទៅកាន់ទំព័រ៖