ព្រះត្រៃបិដក ភាគ ២៨
បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយសេចក្តីចង្អៀតចង្អល់ផង ប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះមិនប្រកាន់មាំ។ បុគ្គលពិចារណាឃើញនូវវេទនា... សញ្ញា... សង្ខារ... បុគ្គលពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានវិញ្ញាណ ឃើញវិញ្ញាណ ថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ វិញ្ញានោះ របស់បុគ្គលនោះ ក៏ប្រែប្រួលទៅជាដទៃ។ បុគ្គលនោះ រមែងមានវិញ្ញាណត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃវិញ្ញាណ ព្រោះភាវៈនៃវិញ្ញាណប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃអកុសលធម៌ ដែលកើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃវិញ្ញាណ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយសេចក្តីចង្អៀតចង្អល់ផង ប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំ យ៉ាងនេះឯង។
ID: 636848204581879262
ទៅកាន់ទំព័រ៖