ព្រះត្រៃបិដក ភាគ ២៨
[១៣០] ឯពាក្យថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯង ឲ្យលំបាក ជារបស់នាំមក នូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ធម៌ណា គឺការប្រកបរឿយៗ នូវសេចក្តីសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខដោយកាមប្បដិសន្ធិ
(១) ដែលជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាសេចក្តីព្យាយាមថោកទាប ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល
(១) ការជាប់ចំពាក់ក្នុងកាម។
ID: 636848207749810457
ទៅកាន់ទំព័រ៖