ព្រះត្រៃបិដក ភាគ ២៨

ដែល​ជា​របស់ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជន​ទាំងអស់​នោះ​ ​មិន​មាន​សេចក្តី​ទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ត្រូវ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​លើ​ក​តំ​កើង​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​អ្នក​សំដែងធម៌​ពោល​ថា​ ​ជន​ទាំងឡាយ​ណា​ ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ជន​ទាំងអស់​នោះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​អ្នកប្រតិបត្តិ​ខុស​ ​ដូច្នេះ​ ​ឈ្មោះថា​ ​បន្តុះ​បង្អាប់​បុគ្គល​ពួក​ខ្លះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​បុគ្គល​ ​អ្នក​សំដែងធម៌​ពោល​ថា​ ​ជន​ទាំងឡាយ​ណា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ជា​របស់​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636848208629640780
ទៅកាន់ទំព័រ៖