ព្រះត្រៃបិដក ភាគ ២៨

មិន​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​មាន​ក្នុង​ខ្លួន​ ​មិន​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​មិន​ពិចារណា​ឃើញ​ ​នូវ​វេទនា​។​បេ​។​ ​មិន​ពិចារណា​ឃើញ​នូវ​សញ្ញា​។​បេ​។​ ​មិន​ពិចារណា​ឃើញ​នូវ​សង្ខារ​ទាំងឡាយ​។​បេ​។​ ​មិន​ពិចារណា​ឃើញ​ ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ ​មិន​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ ​មិន​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ឡើយ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
​[​១៩​]​ ​បុគ្គល​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​មិន​គប្បី​ប្រាថ្នា​ ​នូវ​បញ្ចក្ខន្ធ​ជា​អនាគត​ទេ​ ​ព្រោះថា​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អតីត​ ​បញ្ចក្ខន្ធ​នោះ​ ​កន្លង​ហួសទៅហើយ​ ​បញ្ចក្ខន្ធ​ណា​ ​ជា​អនាគត​ ​បញ្ចក្ខន្ធ​នោះ​ ​ក៏​មិនទាន់​មកដល់​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឃើញច្បាស់​នូវ​ធម៌​ ​ជា​បច្ចុប្បន្ន​ ​ក្នុង​ទី​នោះ​ៗ​ ​បុគ្គល​នោះ​ ​លុះ​ដឹង​ច្បាស់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​រសេមរសាម​ ​មិន​កម្រើក​ហើយ​ ​គប្បី​ចម្រើន​ឲ្យ​រឿយ​ៗ​ ​នូវ​ផល​សមាបត្តិ​ ​ដែល​ជា​អារម្មណ៍​ ​នៃ​ព្រះនិព្វាន​នោះ​ ​ឯ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​បុគ្គល​គួរតែ​ធ្វើ​ក្នុងថ្ងៃនេះ​ឯង​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636848117137037703
ទៅកាន់ទំព័រ៖