ព្រះត្រៃបិដក ភាគ ២៨
ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អននុយោគធម៌
(១) នុ៎ះ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានការចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាងនេះថា ជនទាំងឡាយណា ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អនុយោគធម៌
(២) នេះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់
(១) ការមិនប្រកបព្យាយាម ដោយសោមនស្ស។ (២) ការប្រកបព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក។
ID: 636848209568624487
ទៅកាន់ទំព័រ៖