ព្រះត្រៃបិដក ភាគ ២៨

 [​១៣៥​]​ ​ពាក្យ​ថា​ ​បុគ្គល​មិន​គប្បី​ពោល​ពាក្យ​ក្នុង​ទី​កំបាំងមុខ​ ​មិន​គប្បី​ពោល​ពាក្យ​នាំឲ្យ​សៅហ្មង​ ​ក្នុង​ទី​ចំពោះមុខ​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​ ​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពាក្យ​ទាំងនោះ​ ​បុគ្គល​ដឹង​នូវ​ពាក្យ​ស្ងាត់​កំបាំង​ណា​ ​ជា​ពាក្យ​មិន​ពិត​ ​មិន​ទៀង​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ដោយពិត​ ​មិន​គប្បី​ពោល​ពាក្យ​ស្ងាត់​កំបាំង​ឡើយ​ ​មួយទៀត​ ​បុគ្គល​ដឹង​នូវ​ពាក្យ​ស្ងាត់​កំបាំង​ណា​ ​ជា​ពាក្យពិត​ ​ពាក្យ​ទៀង​ ​តែ​មិន​ប្រកបដោយ​ប្រយោជន៍​ ​បុគ្គល​គប្បី​រៀន​ដើម្បី​មិន​និយាយ​នូវ​ពាក្យ​នោះ​ ​មួយទៀត​ ​បុគ្គល​ដឹង​នូវ​ពាក្យ​ស្ងាត់​កំបាំង​ណា​ ​ជា​ពាក្យពិត​ ​ពាក្យ​ទៀង​ ​ហើយ​ប្រកបដោយ​ប្រយោជន៍​ ​បុគ្គល​គួរ​ជា​អ្នកដឹង​នូវ​កាលគួរ​ក្នុង​ពាក្យ​នោះ​ ​ដើម្បី​និយាយ​នូវ​ពាក្យ​ស្ងាត់​កំបាំង​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពាក្យ​ទាំងនោះ​ ​បុគ្គល​ដឹង​នូវ​ពាក្យ​ណា​ ​ដែល​នាំឲ្យ​សៅហ្មង​ ​ក្នុង​ទី​ចំពោះមុខ​ ​ជា​ពាក្យ​មិន​ពិត​ ​មិន​ទៀង​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ដោយពិត​ ​មិន​គប្បី​ពោល​ពាក្យ​ដែល​នាំឲ្យ​សៅហ្មង​ ​ក្នុង​ទី​ចំពោះមុខ​នោះ​ទេ​ ​មួយទៀត​ ​បុគ្គល​ដឹង​នូវ​ពាក្យ​ណា​ ​ដែល​នាំឲ្យ​សៅហ្មង​ ​ក្នុង​ទី​ចំពោះមុខ​ ​ជា​ពាក្យពិត​ ​ពាក្យ​ទៀង​ ​តែ​មិន​ប្រកបដោយ​ប្រយោជន៍​ ​បុគ្គល​គប្បី​រៀន​ ​ដើម្បី​មិន​ពោល​នូវ​ពាក្យ​នោះ​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636848211201837902
ទៅកាន់ទំព័រ៖