ព្រះត្រៃបិដក ភាគ ២៨

កាយ​ក៏​រមែង​លំបាក​ ​ចិត្ត​ក៏​រមែង​ព្រួយ​ ​សំឡេង​ក៏​ស្អក​ ​ក​ក៏​ឈឺចាប់​ ​សំដី​របស់​បុគ្គល​ ​ដែល​ពោល​ញាប់​ ​ជា​សំដី​មិន​ស្រឡះ​ផង​ ​ស្តាប់​មិន​ជាក់​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​ដែល​ពោល​មិន​រហ័ស​ពេក​ ​កាយ​ក៏​មិន​លំបាក​ ​ចិត្ត​ក៏​មិន​ព្រួយ​ ​សំឡេង​ក៏​មិន​ស្អក​ ​ក​ក៏​មិន​ឈឺចាប់​ ​សំដី​របស់​បុគ្គល​ ​ដែល​ពោល​មិន​ញាប់​ ​ជា​សំដី​ស្រឡះ​ផង​ ​ដឹងសេចក្តី​ច្បាស់​ផង​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​បុគ្គល​គប្បី​ពោល​កុំ​ឲ្យ​រួសរាន់​ពេក​ ​មិន​គប្បី​ពោល​រួសរាន់​ពេក​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 [​១៣៧​]​ ​ពាក្យ​ថា​ ​បុគ្គល​មិន​គប្បី​ប្រកាន់​ភាសា​ក្នុង​ជនបទ​ ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ ​នូវ​ឈ្មោះ​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ការ​ប្រកាន់​នូវ​ភាសា​ ​ក្នុង​ជនបទ​ ​និង​ការប្រព្រឹត្តិ​កន្លង​នូវ​ឈ្មោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ជនបទ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ភាជនៈ​តែមួយ​បែប​នោះ​សោះ​ ​តែ​ជន​ទាំងឡាយ​ ​រមែង​ស្គាល់​ថា​បា​តិ​ខ្លះ​ ​រមែង​ស្គាល់​ថា​បត្តៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​បិ​ដ្ឋៈ​ខ្លះ​ ​រមែង​ស្គាល់​ថាស​រា​វៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​ហរោ​សៈ​ខ្លះ​ ​រមែង​ស្គាល់​ថា​បោ​ណៈ​ខ្លះ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636848212668501790
ទៅកាន់ទំព័រ៖