ព្រះត្រៃបិដក ភាគ ២៨

រមែង​ស្គាល់​ថា​ ​បិ​បិ​លៈ​ខ្លះ​។​ ​ព្រោះហេតុនោះ​ ​ពួក​ជន​ ​តែង​ស្គាល់​នូវ​ភាជនៈ​នោះ​ ​ក្នុង​ជន​បទ​នោះ​ៗ​ថា​ ​លោក​មាន​អាយុ​ទាំងនេះ​ ​ពោល​សំដៅ​របស់​នេះ​ ​ដូច្នេះ​ ​យ៉ាង​ណាៗ​ ​បុគ្គល​ខ្លះ​ ​មិន​ប្រកាន់​មាំ​ ​តែង​ពោល​ ​យ៉ា​ងនោះៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​មិន​ប្រកាន់​ ​នូវ​ភាសា​ក្នុង​ជនបទ​ ​និង​ការ​មិន​ប្រព្រឹត្តិ​កន្លង​នូវ​ឈ្មោះ​ ​យ៉ាងនេះ​ឯង​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ថា​ ​បុគ្គល​ ​មិន​គប្បី​ប្រកាន់​នូវ​ភាសា​ ​ក្នុង​ជនបទ​ ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ ​នូវ​ឈ្មោះ​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 ​[​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ធម៌​ណា​ ​គឺ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​របស់​បុគ្គល​ដែល​មាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នុ៎ះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636848213319899048
ទៅកាន់ទំព័រ៖