ព្រះត្រៃបិដក ភាគ ២៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ធម៌​ណា​ ​គឺ​ការ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ឲ្យ​លំបាក​ ​ជា​សេចក្តី​ព្យាយាម​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នុ៎ះ​ ​មិន​នាំមក​នូវ​ទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​មិន​មាន​សេចក្តី​សៅហ្មង​។​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​សេចក្តី​ប្រតិបត្តិ​យ៉ាង​កណ្តាល​ណា​ ​ដែល​ព្រះ​តថាគត​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្តី​ចេះដឹង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​កិលេស​ ​ដើម្បី​ស្គាល់​នូវ​អរិយសច្ច​ ​ដើម្បី​ត្រាស់​ដឹង​នូវ​អរិយសច្ច​ ​ដើម្បី​ព្រះនិព្វាន​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​មិន​នាំមក​នូវ​ទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​មិន​មាន​សេចក្តី​សៅហ្មង​។​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636848213861270012
ទៅកាន់ទំព័រ៖