ព្រះត្រៃបិដក ភាគ ២៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​សេចក្តី​សុខ​ណា​ ​ដែល​ជា​សេចក្តី​សុខ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ជា​សេចក្តី​សុខ​ក្នុង​ការ​ស្ងាត់​ ​ជា​សេចក្តី​សុខ​ ​ក្នុង​ការ​រម្ងាប់​កិលេស​ ​ជា​សេចក្តី​សុខ​ក្នុង​ការ​ត្រាស់​ដឹង​មគ្គផល​ ​ធម៌​នុ៎ះ​ ​មិន​នាំមក​នូវ​ទុក្ខ​ ​មិន​មាន​សេចក្តី​លំបាក​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ ​មិន​មាន​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ត្រូវ​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​មិន​មាន​សេចក្តី​សៅហ្មង​។​ ​
 [​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ពាក្យ​ស្ងាត់​កំបាំង​ណា​ ​ជា​ពាក្យ​មិន​ពិត​ ​មិន​ទៀង​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នុ៎ះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​ ​ព្រោះហេតុនោះ​ ​ធម៌​នុ៎ះ​ ​ឈ្មោះថា​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​ពាក្យ​ស្ងាត់​កំបាំង​ណា​ ​ជា​ពាក្យពិត​ ​ទៀង​ ​តែ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នុ៎ះ​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636848214410631434
ទៅកាន់ទំព័រ៖