ព្រះត្រៃបិដក ភាគ ២៨
ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យពិត ទៀង ទាំងប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
[១៤៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់បុគ្គលអ្នកពោលរហ័សពេក ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់បុគ្គល អ្នកពោលមិនរហ័សពេក ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។
ID: 636848214974453683
ទៅកាន់ទំព័រ៖