ព្រះត្រៃបិដក ភាគ ២៨
[២១] ម្នាលអានន្ទ បុគ្គលអាឡោះអាឡ័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនអាឡោះអាឡ័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។
ID: 636848117793275237
ទៅកាន់ទំព័រ៖