ព្រះត្រៃបិដក ភាគ ២៨
បុក្កុសាតិតបថា ម្នាលអាវុសោ នេះកុម្ភការនិវេសន៍ ឈ្មោះឩរុន្ទ
(១) សូមលោកមានអាយុ នៅតាមសេចក្តីសប្បាយចុះ។
[១៥០] ទើបព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់កុម្ភការនិវេសន៍ ទ្រង់ក្រាលកម្រាលស្មៅក្នុងទីសមគួរ ហើយគង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ ផ្ចង់ព្រះសតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ដល់យប់ជ្រៅ។ ឯបុក្កុសាតិមានអាយុ ក៏អង្គុយនៅដល់យប់ជ្រៅដែរ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្តនេះ ប្រតិបត្តិវត្តគួរជ្រះថ្លាដែរឬហ្ន៎ បើដូច្នោះ គួរតែតថាគតសួរមើល។ ទើបព្រះមានព្រះភាគ ទ្រង់សួរបុក្កុសាតិមានអាយុ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកបួសចំពោះលោកណា លោកណា ជាគ្រូអ្នក មួយទៀត អ្នកពេញចិត្តនឹងធម៌របស់លោកណា។
(១) ផ្ទះរបស់ស្មូនឆ្នាំង
ID: 636848216275188081
ទៅកាន់ទំព័រ៖