ព្រះត្រៃបិដក ភាគ ២៨
អាចស្គាល់ឬទេ។ ម្នាលអាវុសោ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនដែលបានឃើញទេ ទុកជាខ្ញុំឃើញ ក៏គង់មិនស្គាល់ដែរ។
[១៥២] ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្តនេះ បួសចំពោះតថាគត បើដូច្នោះ គួរតថាគតសំដែងធម៌ ដល់កុលបុត្តនេះ។ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងបុក្កុសាតិមានអាយុថា ម្នាលភិក្ខុ យើងនឹងសំដែងធម៌ដល់អ្នក ចូរអ្នកយកចិត្តទុកដាក់ស្តាប់ធម៌នោះ ដោយប្រពៃចុះ យើងនឹងសំដែង។ បុក្កុសាតិមានអាយុ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា អើ អាវុសោ។
[១៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ មានផស្សាយតនៈ៦
(១) មានមនោបវិចារៈ
(២) ១៨
(១) ហេតុនៃផស្សៈ (២) ការពិចារណាដោយចិត្ត។
ID: 636848216992229093
ទៅកាន់ទំព័រ៖