ព្រះត្រៃបិដក ភាគ ២៨

 [​១៥៥​]​ ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​ ​មាន​ផស្សា​យតនៈ៦​ ​ដូច្នេះ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ចក្ខុ​ ​ជា​ផស្សា​យតនៈ១​ ​សោតៈ​ ​ជា​ផស្សា​យតនៈ១​ ​ឃានៈ​ ​ជា​ផស្សា​យតនៈ១​ ​ជិវ្ហា​ ​ជា​ផស្សា​យតនៈ១​ ​កាយ​ ​ជា​ផស្សា​យតនៈ១​ ​មនោ​ ​ជា​ផស្សា​យតនៈ១​។​ ​ពាក្យ​ណា​ ​ដែល​យើង​បាន​ពោល​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​ ​មាន​ផស្សា​យតនៈ៦​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​
 [​១៥៦​]​ ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ ​បុរស​នេះ​មាន​មនោ​ប​វិចារៈ១៨​ ​ដូច្នេះ​នុ៎ះ​ ​យើង​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​យើង​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​បុគ្គល​ ​បានឃើញ​រូប​ដោយ​ភ្នែក​ ​ហើយ​ពិចារណា​រូប​ ​ដែល​ជាទី​តាំង​(​១​)​ ​នៃ​សោមនស្ស​វេទនា​ ​ពិចារណា​រូប​ដែល​ជាទី​តាំង​នៃ​ទោមនស្សវេទនា​ ​ពិចារណា​រូប​ ​ដែល​ជាទី​តាំង​ ​នៃ​ឧបេក្ខា​វេទនា​ ​ស្តាប់​សំឡេង​ដោយ​ត្រចៀក​។​បេ​។​ ​ហិតក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ ​ដោយ​កាយ​.​.​.​
​(​១​)​ ​ជាហេតុ​ឲ្យ​កើត​សោមនស្ស​វេទនា​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636848217945463615
ទៅកាន់ទំព័រ៖