ព្រះត្រៃបិដក ភាគ ២៨

​សុខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​សុខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាហេតុ​ ​នៃ​សុខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​វេទនា​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ជាហេតុ​នៃ​សុខវេទនា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ទុក្ខវេទនា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ជាហេតុ​នៃ​ទុក្ខវេទនា​។​ ​បុគ្គល​នោះ​ ​កាល​ទទួល​ទុក្ខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​ទុក្ខវេទនា​ ​រមែង​ដឹង​ច្បាស់​ថា​ ​វេទនា​ណា​ ​ដែល​កើតអំពី​ផស្សៈ​នោះ​ ​គឺ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ដែល​ជាហេតុ​ ​នៃ​ទុក្ខវេទនា​ ​វេទនា​នោះ​ ​ក៏​រលត់​ទៅ​ ​វេទនា​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​ដែល​ជាហេតុ​ ​នៃ​ទុក្ខវេទនា​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​អ​ទុ​ក្ខម​សុខវេទនា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​ជាហេតុ​នៃ​អ​ទុ​ក្ខម​សុខវេទនា​។​ ​បុគ្គល​នោះ​ ​កាល​ទទួល​អ​ទុ​ក្ខម​សុខវេទនា
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636848226898905723
ទៅកាន់ទំព័រ៖