ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​ភិក្ខុ​ ​បុគ្គល​ណា​ ​ឃើញ​នូវ​ទោស​តាម​ទោស​ ​ហើយ​សំដែង​ ​ដោយសមគួរ​តាម​ធម៌​ហើយ​ ​ដល់​នូវ​ការ​សង្រួម​តទៅ​ ​នេះ​ ​ជា​សេចក្តី​ចម្រើន​ ​របស់​បុគ្គល​នោះ​ ​ក្នុង​អរិយវិន័យ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គួរ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​បាត្រ​ ​និង​ចីវរ​របស់​អ្នក​ ​មាន​គ្រប់គ្រាន់​ហើយ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាត្រ​ ​និង​ចីវរ​របស់ខ្ញុំ​ព្រះអង្គ​ ​មិនទាន់​មាន​គ្រប់គ្រាន់​ទេ​។​ ​ម្នាល​ភិក្ខុ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មិនដែល​ឲ្យ​ឧបសម្បទា​ ​ដល់​កុលបុត្ត​ ​ដែល​មាន​បាត្រ​ ​និង​ចីវរ​មិន​គ្រប់គ្រាន់​ទេ​។​
 [​១៧១​]​ ​គ្រានោះ​ឯង​ ​បុ​ក្កុ​សា​តិ​មាន​អាយុ​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅកាន់​ទី​ ​ស្វែងរក​បាត្រ​និង​ចីវរ​។​ ​គ្រា​កាលដែល​បុ​ក្កុ​សា​តិ​មាន​អាយុ​ ​កំពុង​ត្រាច់​ទៅកាន់​ទី​ស្វែងរក​បាត្រ​ ​និង​ចីវរ​ ​មេគោ​ក៏​មក​បុះ​ផ្តាច់​ជីវិត​ទៅ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636848231111496669
ទៅកាន់ទំព័រ៖