ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ប្រៀប​ដូចជា​ម្តាយ​បង្កើតកូន​។​ ​មោគ្គល្លាន​ ​ប្រៀប​ដូចជា​អ្នក​ចិញ្ចឹម​កូន​ ​ដែល​កើត​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ ​ទូន្មាន​បុគ្គល​ ​ក្នុង​សោតាបត្តិផល​ ​មោគ្គល្លាន​ ​ទូន្មាន​បុគ្គល​ក្នុង​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សារីបុត្ត​ ​អាច​ប្រាប់​ ​សំដែង​ ​បញ្ជាក់​ ​តែងតាំង​ ​បើក​ ​វែកញែក​ ​ធ្វើឲ្យ​ងាយ​ ​នូវ​អរិយសច្ច​ ​ទាំង៤​ ​ដោយ​ពិស្តារ​បាន​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ពាក្យ​នេះ​រួចហើយ​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​សំដែង​សេចក្តី​នេះ​រួចហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​វិហារ​។​
 ​[​១៧៥​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ស្តេច​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​នែ​អាវុសោ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួលពាក្យ​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​អើ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ពោល​ដូច្នេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​បាន​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​ ​ជា​ធម្មចក្រ​ ​ដែល​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636848232172587360
ទៅកាន់ទំព័រ៖