ព្រះត្រៃបិដក ភាគ ២៨

 ​[​១៧៧​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទុក្ខសមុទយ​អរិយសច្ច​ ​តើ​ដូចម្តេច​។​ ​តណ្ហា​ណា​ ​ដែល​នាំ​សត្វ​ទៅ​កើត​ទៀត​ ​ប្រកប​ព្រមដោយ​សេចក្តី​ត្រេកត្រអាល​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ភព​នោះ​ៗ​គឺ​ ​កាមតណ្ហា១​ ​ភវតណ្ហា១​ ​វិភវ​តណ្ហា១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​
 ​[​១៧៨​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទុក្ខនិរោធ​អរិយសច្ច​ ​តើ​ដូចម្តេច​។​ ​សេចក្តី​វិនាស​ ​និង​ការ​រលត់​មិន​មាន​សល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​កិរិយា​លះបង់​ ​ការ​រលាស់ចោល​ ​ការ​ជម្រុះ​ចោល​ ​នូវ​តណ្ហា​នោះ​ឯង​ ​ការ​មិន​អាល័យ​ ​ក្នុង​តណ្ហា​នោះ​ឯង​ ​ណា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​
 [​១៧៩​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨ប្រការ​នេះឯង​ ​គឺ​សេចក្តី​យល់ឃើញ​ត្រូវ១​ ​សេចក្តី​ត្រិះរិះ​ត្រូវ១​ ​វាចា​ត្រូវ១​ ​ការងារ​ត្រូវ១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ១​ ​ព្យាយាម​ត្រូវ១​ ​សេចក្តី​រលឹក​ត្រូវ១
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636848233597428856
ទៅកាន់ទំព័រ៖