ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​អានន្ទ​ ​មួយទៀត​ ​បុគ្គល​អាស្រ័យ​នូវ​បុគ្គល​ណា​ ​ហើយ​បាន​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​វៀរចាក​ការ​និយាយ​កុហក​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ការ​ផឹក​នូវ​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ម្នាល​អានន្ទ​ ​តថាគត​មិន​សំដែង​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​និង​ការ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​ថា​ជា​កម្ម​ ​ដែល​បុគ្គល​នេះ​ ​តបស្នង​ដល់​បុគ្គល​នេះ​ ​បាន​ដោយ​ល្អ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​បុគ្គល​ ​អាស្រ័យ​នូវ​បុគ្គល​ណា​ ​ហើយ​បាន​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះធម៌
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636848235896390349
ទៅកាន់ទំព័រ៖