ព្រះត្រៃបិដក ភាគ ២៨

​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺធ្ងន់​ ​គាត់​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដោ​យសិរ្សៈ​ ​ដូច្នេះ​ផង​ ​ចូរ​អ្នក​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះករុណា​សូម​អង្វរ​ ​សូម​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅកាន់​លំនៅ​របស់​អនាថបិណ្ឌិក​គហបតី​ ​ដូច្នេះ​ផង​។​ ​បុរស​នោះ​ ​ទទួលពាក្យ​អនាថបិណ្ឌិក​គហបតី​ថា​ ​បាទ​ ​លោក​ដ៏​ចម្រើន​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​១៩៦​]​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺធ្ងន់​ ​គាត់​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​ហើយ​បុរស​នោះ​ ​ក៏​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ទូល​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636848239717468902
ទៅកាន់ទំព័រ៖