ព្រះត្រៃបិដក ភាគ ២៨

 ​[​២០៤​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ចក្ខុវិញ្ញាណ​ ​ទាំង​វិញ្ញាណ​ដែល​អាស្រ័យ​ចក្ខុវិញ្ញាណ​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​សោតវិញ្ញាណ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ឃានវិញ្ញាណ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ជិវ្ហា​វិញ្ញាណ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​កាយវិញ្ញាណ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​មនោវិញ្ញាណ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​មនោវិញ្ញាណ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​
 [​២០៥​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ចក្ខុ​សម្ផ័​ស្ស​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​សោ​ត​សម្ផ័​ស្ស​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ឃាន​សម្ផ័​ស្ស​.​.​.​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636848241237745857
ទៅកាន់ទំព័រ៖