ព្រះត្រៃបិដក ភាគ ២៨

 ​[​២០៧​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិន​ប្រកាន់​នូវ​បឋវីធាតុ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​បឋវីធាតុ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​អាបោធាតុ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​តេជោធាតុ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​វាយោធាតុ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​អាកាសធាតុ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​វិញ្ញាណ​ធាតុ​ ​ទាំង​វិញ្ញាណ​ដែល​អាស្រ័យ​វិញ្ញាណ​ធាតុ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
 [​២០៨​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​រូប​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​រូប​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​វេទនា​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​សញ្ញា​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​សង្ខារ​ទាំងឡាយ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​វិញ្ញាណ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​វិញ្ញាណ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636848254331984805
ទៅកាន់ទំព័រ៖