ព្រះត្រៃបិដក ភាគ ២៨
ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់ នូវលោកខាងមុខ
(១) ទាំងវិញ្ញាណ ដែលអាស្រ័យលោកខាងមុខ របស់អាត្មាអញ នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[២១១] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា ធម្មជាតណា ដែលអាត្មាអញបានឃើញហើយ ឮហើយ ប៉ះពាល់ហើយ ដឹងច្បាស់ហើយ ស្វែងរកហើយ ស្ទាបស្ទង់ដោយចិត្តហើយ អាត្មាអញ នឹងមិនប្រកាន់នូវធម្មជាតនោះ ទាំងវិញ្ញាណ ដែលអាស្រ័យធម្មជាតនោះ របស់អាត្មាអញ ក៏នឹងមិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
(១) អដ្ឋកថា ថា សង្គ្រោះយកលោកដទៃ លើកលែងតែមនុស្សលោកចេញ។ អធិប្បាយថា ឲ្យលះចិត្តគិតថា អាត្មាអញ នឹងកើតក្នុងទេវលោកឯណោះ នៅក្នុងទេវលោកឯណោះ បរិភោគ និងស្លៀកដណ្តប់យ៉ាងនេះ។
ID: 636848255024534416
ទៅកាន់ទំព័រ៖