ព្រះត្រៃបិដក ភាគ ២៨
[២១៤] លុះកន្លងរាត្រីនោះទៅហើយ ព្រះមានព្រះភាគក៏ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ ក្នុងយប់នេះឯង មានទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ហើយក៏ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ លុះទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ចំពោះតថាគតថា
វត្តជេតពននេះ សុទ្ធតែពួកលោកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យជានិច្ច ដែលព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅហើយ ជាទីញុំាងបីតិឲ្យកើតព្រម ដល់ខ្ញុំព្រះអង្គ កម្ម១ វិជ្ជា១ ធម៌ទាំងឡាយ១ សីល ឈ្មោះថាជីវិតខ្ពស់បំផុត១
ID: 636848256138638140
ទៅកាន់ទំព័រ៖