ព្រះត្រៃបិដក ភាគ ២៨

 ​[​២១៥​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទេវបុត្ត​នោះ​ឯង​ ​ប្រាកដជា​អនាថបិណ្ឌិក​គហបតី​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​អនាថបិណ្ឌិក​គហបតី​ ​បាន​ជ្រះថ្លា​ក្រៃពេក​ ​ក្នុង​ព្រះ​សារីបុត្ត​មាន​អាយុ​។​ ​ម្នាល​អានន្ទ​ ​ត្រូវ​ហើយ​ៗ​ ​ម្នាល​អានន្ទ​ ​ហេតុ​ដែល​អ្នក​បាន​ត្រិះរិះ​នោះ​ ​ត្រូវហើយ​ ​ទេវបុត្ត​នោះ​ ​គឺ​អនាថបិណ្ឌិក​ហ្នឹងឯង​ ​មិនមែន​អ្នកដទៃ​ទេ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​ព្រះមានព្រះភាគ​។​

​ចប់​ ​អនាថ​បិ​ណ្ឌិ​កោ​វាទ​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636848256608084990
ទៅកាន់ទំព័រ៖