ព្រះត្រៃបិដក ភាគ ២៨

លំដាប់នោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​និង​ព្រះ​មហា​ចុន្ទៈ​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​សួរ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​លោក​អាច​អត់ធន់​បាន​ឬទេ​ ​លោ​ក​អាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​ឬទេ​ ​ទុក្ខវេទនា​បាន​ស្រាក​ស្រាន្ត​ ​មិន​ចម្រើនឡើង​ទេ​ឬ​ ​ការ​ធូរ​ថយ​ប្រាកដ​ ​ការ​ចម្រើន​មិន​ប្រាកដ​ទេ​ឬ​។​ ​ព្រះ​ឆ​ន្ន​ត្ថេ​រ​ ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ខ្ញុំ​មិន​អាច​អត់ធន់​បានទេ​ ​ខ្ញុំ​មិន​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ខ្លាំង​ណាស់​ ​ចេះតែ​ចម្រើនឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​ការ​ចម្រើនឡើង​ ​នៃ​ទុក្ខវេទនា​ ​ចេះតែ​ប្រាកដ​ ​ការ​ធូរ​ថយ​មិន​ប្រាកដ​ទេ​។​
 [​២១៨​]​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​បុរស​មាន​កម្លាំង​ ​គប្បី​ចាក់​ក្បាល​ដោយ​ដែក​ស្រួច​ដ៏​មុត​ ​យ៉ាងណា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្យល់​ដ៏​ក្រៃលែង​ ​ចាក់​នូវ​ក្បាល​ខ្ញុំ​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​មិន​អាច​អត់ធន់​បានទេ​ ​ខ្ញុំ​មិន​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636848257317585571
ទៅកាន់ទំព័រ៖