ព្រះត្រៃបិដក ភាគ ២៨

​ព្រះ​សារីបុត្រ​មាន​អាយុ​ ​និង​ព្រះ​មហា​ចុន្ទៈ​មាន​អាយុ​ ​បាន​និយាយ​ទូន្មាន​ឆ​ន្នៈ​មាន​អាយុ​ ​ដោយ​ឱវាទ​នេះ​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ចេញទៅ​។​
 ​[​២២៧​]​ ​គ្រា​កាលដែល​ព្រះ​សារីបុត្រ​មាន​អាយុ​ ​និង​ព្រះ​មហា​ចុន្ទៈ​មាន​អាយុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​ក៏​នាំ​យក​នូវ​កាំបិត​។​ ​គ្រានោះ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឆ​ន្នៈ​មាន​អាយុ​ ​នាំ​យក​នូវ​កាំបិត​ហើយ​ ​គតិ​របស់​លោក​ ​ដូចម្តេច​ទៅ​ ​បរលោក​ដូចម្តេច​ទៅ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ការ​មិន​មានទោស​ ​(​នោះ​)​ ​ឆ​ន្ន​ភិក្ខុ​ ​បាន​ព្យាករ​ចំពោះមុខ​អ្នកឯង​ហើយ​តើ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​ស្រុក​វជ្ជី​ ​ឈ្មោះ​បុព្វ​ជី​រៈ​ ​ត្រកូល​ជា​មិត្រ​ ​ត្រកូល​ជា​សំឡាញ់​ ​ត្រកូល​ដែល​គួរ​ចូល​ទៅ​រក​ ​របស់​ឆ​ន្នៈ​មាន​អាយុ​ ​មាននៅ​ក្នុង​ស្រុក​នោះ​។
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636848259996638805
ទៅកាន់ទំព័រ៖