ព្រះត្រៃបិដក ភាគ ២៨

បុគ្គល​ ​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​។​បេ​។​ ​មុនី​ជា​អ្នក​ស្ងប់​ទុក្ខ​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​។​

 ឧទ្ទេស​នេះ​ ​បើ​ព្រះមានបុណ្យ​ ​ទ្រង់​សំដែង​ដោយ​សេចក្តី​សង្ខេប​ ​មិនបាន​ចែក​សេចក្តី​ដោយ​ពិស្តារ​ ​អ្នកណា​ហ្ន៎​ ​គប្បី​ចែក​សេចក្តី​ដោយ​ពិស្តារ​បាន​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ពួក​យើងខ្ញុំ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​តែង​សរសើរ​ផង​ ​ពួក​សព្រហ្មចារី​ ​ជា​អ្នកចេះដឹង​ ​បាន​លើ​ក​តំ​កើង​ផង​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​អាច​ចែករំលែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​នេះ​ ​ឲ្យ​ពិស្តារ​បាន​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​សូមឲ្យ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ចែក​សេចក្តី​ឲ្យ​ទាន​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636848120752804513
ទៅកាន់ទំព័រ៖