ព្រះត្រៃបិដក ភាគ ២៨
របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃថា អាយតនៈខាងក្នុង ទាំងប្រាំមួយនេះ មិនទៀងទេ។ ម្នាលនាងទាំងឡាយ ប្រពៃណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនោះដែរ។
[២៤៥] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច សំឡេងទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។
ID: 636848263926843599
ទៅកាន់ទំព័រ៖