ព្រះត្រៃបិដក ភាគ ២៨

 ​[​២៤៦​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុវិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​របស់​នោះ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សោតវិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ឃានវិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ជិវ្ហា​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​កាយវិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​មនោវិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​របស់​នោះ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​ជា​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636848264358198271
ទៅកាន់ទំព័រ៖