ព្រះត្រៃបិដក ភាគ ២៨

​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​មេគោ​នេះ​ ​នៅ​មាន​ស្បែក​ដូចមុន​ដដែល​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​បពិត្រ​លោកម្ចាស់​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ទេ​។​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​ព្រោះថា​ ​បុរស​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​អ្នកសម្លាប់​គោ​ឯណោះ​ ​ដែល​ប្រសប់​ ​បាន​សម្លាប់​នូវ​មេគោ​ ​ហើយ​អារ​នូវ​មេគោ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​មិន​ឲ្យ​ខូច​សាច់​ខាងក្នុង​ ​មិន​ឲ្យ​ខូច​ស្បែក​ខាងក្រៅ​ ​បណ្តា​វត្ថុ​ទាំងនោះ​ ​វត្ថុ​ណាៗ​ ​គឺ​សាច់​វាវ​ខាងក្នុង​ក្តី​ ​សរសៃ​ខាងក្នុង​ក្តី​ ​ចំណង​ខាងក្នុង​ក្តី​ ​ក៏​អារ​ពន្លះ​ ​កាត់​យក​វត្ថុ​នោះ​ៗ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​លុះ​អារ​ពន្លះ​កាត់​រួចហើយ​ ​ក៏​បក​យក​ស្បែក​ខាងក្រៅ​ ​មក​គ្រប​មេគោ​នោះ​ ​ដោយ​ស្បែក​នោះ​វិញ​ដដែល​ ​ជន​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​មេគោ​នេះ​ ​នៅ​មាន​ស្បែក​ដូចមុន​ដដែល​ ​ដូច្នេះ​ក៏​ពិតមែនហើយ​ ​ប៉ុន្តែ​មេគោ​នោះ​ ​ប្រាសចាក​ស្បែក​នោះ​ហើយ​ ​ដោយ​ប្រាកដ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636848265711885698
ទៅកាន់ទំព័រ៖